• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅកំណើន ៨,៣-៨,៥% នៅឆ្នាំនេះ

នាព្រឹកថ្ងៃទី៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញានិងសន្និសីទអនឡាញ របស់រដ្ឋាភិបាលជាមួយមូលដ្ឋានទូទាំងប្រទេស។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ គឺល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា កំណើនត្រូវបានជំរុញយ៉ាងខ្លាំង។ វិស័យសង្គម-វប្បធម៌ និងសន្តិសុខសង្គមត្រូវបានធានា ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ  នយោបាយសង្គមមានស្ថិរភាព   សន្តិសុខនិងការពារជាតិត្រូវបានពង្រឹង កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទនៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើន ប៉ុន្តែ វៀតណាមនៅតែកំណត់គោលដៅកំណើនពី ៨,៣-៨,៥% ក្នុងឆ្នាំនេះ ដើម្បីបង្កើតសន្ទុះ បង្កើតកម្លាំងឈានចូលយុគសម័យថ្មីជាមួយនឹងផ្នត់គំនិត ថាមពល និងកម្លាំងជំរុញដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការក្នុងការគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ត្រូវតែមានដំណោះស្រាយលេចធ្លោដើម្បីអភិវឌ្ឍន៍លើវិស័យវប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ កិច្ចការបរទេស ។ល។ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top