• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រោយបុណ្យតេត អាជីវកម្មជាច្រើននៅខេត្ត Dong Nai និងទីក្រុងហូជីមិញបានវិលត្រឡប់មកផលិតកម្មនិងអាជីវកម្មវិញ

នៅថ្ងៃទី ៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៧ នៃបុណ្យតេត) អាជីវកម្មភាគច្រើននៅខេត្ត Dong Nai បានវិលត្រឡប់មកផលិតកម្មនិងអាជីវកម្មវិញ។
រូបថតឧទាហរណ៍។ រូបថត៖ VNA

អាជីវកម្មជាច្រើនមានការបញ្ជាទិញធំៗ ហើយកំពុងរៀបចំផែនការជ្រើសរើសនិងពង្រីកផលិតកម្មដើម្បីបំពេញតម្រូវការ។ លោក Dang Tuan Tu ប្រធានសហជីពមូលដ្ឋាននៃក្រុមហ៊ុនចំកាត់ Changshin វៀតណាម (ស្រុក Vinh Cuu) បានឲ្យដឹងថា៖ “ក្រុមហ៊ុននឹងបើកខ្សែសង្វាក់ផលិតកម្មដែលបានបិទពីមុនឡើងវិញ ហើយជួលកម្មករបន្ថែមទៀត។ ក្រុមហ៊ុននឹងផ្តោតលើការផលិតនៅនឹងកន្លែង ពោលគឺ មុននេះ មានគ្រឿងខ្លះត្រូវនាំចេញទៅផលិតនៅខាងក្រៅ   ប៉ុន្តែឥឡូវនេះ ការផលិតនឹងត្រូវបានរៀបចំនៅរោងចក្រដោយកាត់បន្ថយការជួលធ្វើនៅខាងក្រៅ”។

ដើម្បីពង្រីកផលិតកម្មដើម្បីបំពេញការបញ្ជាទិញចាប់ពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន និងអាជីវកម្មជាច្រើននៅក្នុងខេត្ត Dong Nai កំពុងជ្រើសរើសបុគ្គលិកដែលមានជំនាញមួយចំនួនធំនៅក្នុងឧស្សាហកម្មស្បែកជើង កាត់ដេរ គ្រឿងយន្ត និងអេឡិចត្រូនិច។

នៅទីក្រុងហូជីមិញ កម្មករនិយោជិតជិត ៩០% នៃសហគ្រាសបានវិលត្រឡប់ទៅធ្វើការវិញក្រោយពិធីបុណ្យតេត ឆ្នាំ ២០២៥។ សហព័ន្ធសហជីពការងារទីក្រុងហូជីមិញបានស្នើឱ្យអង្គភាពពាក់ព័ន្ធត្រួតពិនិត្យយ៉ាងសកម្ម នូវសកម្មភាពផលិតកម្មនិងអាជីវកម្ម និងអនុលោមតាមច្បាប់ការងារនៅសហគ្រាស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top