• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​លើ​សេចក្ដីសម្រេចចិត្ត​ដោយពន្យាពេលបេសកកម្មនៃស្ថានបេសកកម្មប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែធ្នូ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៦១២ស្ដីពី ការពន្យាពេលបេសកកម្មនៃស្ថានបេសកកម្មប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) និងធ្វើការពិភាក្សាអំពីស្ថានការណ៍នៅស៊ីរី និងអេត្យូពី។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ទាក់ទិននឹងស្ថានការណ៍នៅស៊ីរី លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាក់ទិននានាធ្វើការសន្ទនាដោយមានលក្ខណៈស្ថាបនា ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិចំពោះដំណើរការនេះ។ ទន្ទឹមនឹងនេះបង្កើនការជួយឧបត្ថម្ភមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការកសាងយុទ្ធសាស្រ្តជួយសម្រួលការស្ដារឡើងវិញក្រោយពីជម្លោះលើគ្រប់ជ្រុងជ្រោយ សំដៅធានាសមត្ថភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជនស៊ីរីផងដែរ។

នាថ្ងៃដដែល អញ្ជើញថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីស្ថានការណ៍មនុស្សធម៌នៅ អេត្យូពី ដោយប្រធានបទ “បណ្ដាបញ្ហាដទៃទៀត” នោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ស្ថាប័ននានានៃអង្គការសហប្រជាជាតិ ក្នុងនោះមាន និធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF)។ ការិយាល័យសម្របសម្រួលមនុស្សធម៌នៃអង្ការសហប្រជាជាតិ និងដៃគូអន្តរជាតិផ្សេងៗទៀត ក្នុងការជួយឧបត្ថម្ភបណ្ដាសកម្មភាពមនុស្សធម៌នៅប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top