• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពនៅម៉ាលី

កងកម្លាំងរក្សាសន្តិភាពនៅម៉ាលី (រូបថត៖ TTXVN)
 

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទៅលើបន្ទាយ របស់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅ Aguelhok ចំណុះតំបន់ Kidal ប្រទេសម៉ាលី ដែលបណ្ដាលឱ្យទាហានចំនួន ៤ នាក់នៃកងកម្លាំងរក្សាសន្តិភាពនៃសាធារណរដ្ឋឆាដត្រូវបានសម្លាប់ហើយមានមនុស្សចំនួន ១៩ នាក់ផ្សេងទៀត ត្រូវបានរងរបួស។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះក៏ដូចជាសាធារណរដ្ឋឆាដនិងកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរកាលរបស់ម៉ាលីឱ្យស៊ើបអង្កេតជាបន្ទាន់នូវការវាយប្រហារនេះនិងនាំជនល្មើសមកកាត់ទោសដោយសង្កត់ធ្ងន់ថាការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពគឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលយោងទៅតាមច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top