• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខមានការព្រួយបារម្ភជាពិសេសអំពីការវិវត្តន៍កាន់តែស្មុគស្មាញនៃជំងឺ COVID-១៩ នៅស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៦ ខែកញ្ញា បានបើកសម័យប្រជុំជាប្រចាំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំជាប្រចាំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពមនុស្សធម៌នៅស៊ីរី


ចែករំលែកការព្រួយបារម្ភរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរី លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ នៅស៊ីរីដែលគ្មានសញ្ញាវិជ្ជមាននោះឡើយ ជាពិសេសរួមជាមួយនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ផងដែរ ។

លោក ឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវអនុវត្តរាល់សកម្មភាពមនុស្សធម៌យ៉ាងពេញលេញដោយមិនត្រូវរារាំងដល់គ្រប់តំបន់ទាំងអស់នៅស៊ីរី ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធានានូវបរិយាកាសសន្តិសុខអំណោយផលនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញមនុស្សធម៌ផងដែរ។

លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនការផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសស៊ីរី ដោយផ្តោតសំខាន់ទៅ លើការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានចំពោះស្ថានភាពមនុស្សធម៌ដែលធ្លាប់មានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top