• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីសកម្មភាពនៃក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី


ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែសីហាបានពិភាក្សាពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ក្រុមបេសកកម្មផ្តល់ជំនួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy  ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសូម៉ាលីក្នុងការរៀបចំការបោះឆ្នោត ព្រមទាំងសង្កត់ធ្ងន់លើចំណងសាមគ្គីភាពនិងការផ្សះផ្សារជាតិរវាងរដ្ឋាភិបាលនិងរដ្ឋជាសមាជិកដោយអំពាវនាវឱ្យភាគីនានាឲ្យសហការ បង្កើនធ្វើកិច្ចសន្ទនា និងជឿជាក់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជន។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការលំបាកដោយសារគ្រោះសត្វកណ្តូប ទឹកជំនន់និងជំងឺរាតត្បាត Covid-19 ព្រមទាំងបានអំពាវនាវដៃគូអន្តរជាតិនានាឲ្យជួយគាំទ្រ   រដ្ឋាភិបាលរបស់សូម៉ាលី ក្នុងការកាត់បន្ថយផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច-សង្គមក៏ដូចជាដោះស្រាយតម្រូវការខាងមនុស្សធម៌ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top