• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមកីឡាវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣០

សមាជិកមួយចំនួនធំនៃប្រតិភូកីឡាវៀតណាមនឹងចេញដំណើរនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ទៅកាន់ទីក្រុងម៉ានីល។

ក្រុមកីឡាវៀតណាមត្រៀមខ្លួនជាស្រេចចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣០

អញ្ជើញចូលរួមពិធីចេញដំណើររបស់ក្រុមកីឡាវៀតណាមទៅចូលរួមស៊ីហ្គេមលើកទី ៣០ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិហាណូយនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏សំខាន់មួយដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងល្អ ការយោគយល់គ្នារវាងប្រទេសនានាក្នុង សហគមន៍អាស៊ាន ព្រមទាំងជាឱកាសសម្រាប់អត្តពលិកបង្ហាញទេពកោសល្យនិងបង្កើនស្នាដៃរបស់ខ្លួន។

អញ្ជើញមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់គ្រូបង្វឹកនិងអត្តពលិកនោះ លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖  “ខ្ញុំជឿជាក់និងសង្ឃឹមថា មន្រ្តី គ្រូបង្វឹកនិងអត្តពលិកទាំងអស់នៃក្រុមកីឡាវៀតណាមនឹងបន្តសាមគ្គីគ្នាប្រកបដោយទំនុកចិត្ត ប្រកួតជាមួយនឹងស្មារតីអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្តើមបានស្នាដៃល្អជាង នៅស៊ីហ្គេមលើកទី ៣០។ ហើយនេះក៏ជាការត្រៀមដ៏ពិតជាសំខាន់សម្រាប់ស៊ីហ្គេមលើកទី ៣១ ក្នុងឆ្នាំ ២០២១ នៅពេលដែលប្រទេសវៀតណាមជាប្រទេសម្ចាស់ផ្ទះ។ ខ្ញុំសូមជូនពរឱ្យប្រតិភូកីឡាវៀតណាមទាំងមូល មានភាពជឿជាក់ មានការប្តេជ្ញាចិត្ត មានសំណាង ជោគជ័យនិង ដណ្តើមបានលទ្ធផលល្អបំផុតនៅស៊ីហ្គេមលើកទី ៣០ នេះផងដែរ” ។

សូមគូសបញ្ជាក់ថា សមាជិកមួយចំនួនធំនៃប្រតិភូកីឡាវៀតណាមនឹងចេញដំណើរនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ទៅកាន់ទីក្រុងម៉ានីល។ ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top