ដោយមានប្រធានបទ “Da Nang: គ្រាប់ត្បូងបញ្ចេញពន្លឹ ទីក្រុងអនាគត” ក្រុមសិល្បៈកាំជ្រួច Jiangxi Yangfeng Art Display (ប្រទេស ចិន) បានសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌ជាមួយនឹងតន្ត្រីចំនួន ១០ បទ។ ជាពិសេស ក្រុមនេះបានបង្កើតភាពភ្ញាក់ផ្អើលនៅពេលបញ្ចូល បទចម្រៀងវៀតណាម "Bac Bling" ទៅក្នុងការបង្ហាញកាំជ្រួចដ៏រស់រវើក បង្កើតបានជាឥទ្ធិពលដូចជារបាំពន្លឺតភ្ជាប់វប្បធម៌ពីរ។
ក្នុងពេលជាមួយគ្នានោះ តំណែងជើងឯករង DIFF-២០២៥ បានទៅអ្នកតំណាងប្រទេសវៀតណាម គឺក្រុមកាំជ្រួច Z121 Vina Pyrotech (ចំណុះក្រសួងការពារជាតិ)។ នៅយប់ចុងក្រោយ Z121 Vina Pyrotech បានប្រើប្រាស់កាំជ្រួចចំនួន ៧.០០០ ដើមដើម្បីសម្តែងរឿង "សារសន្តិភាព" សំដៅបញ្ជូនសារដែលបង្ហាញអំពីគុណតម្លៃដែលវៀតណាមតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន៖ សន្តិភាព និងស្ថិរភាព - មូលដ្ឋានគ្រឹះប្រកបដោយនិរន្តរភាពក្នុងពិភពលោកដែលផ្លាស់ប្តូរឥតឈប់ឈរ។ ឆ្នាំនេះគឺជាលើកទីមួយហើយដែលក្រុម Z121 Vina Pyrotec បានចូលរួមក្នុងមហោស្រព DIFF ហើយបានយកឈ្នះគូប្រជែងខ្លាំងៗពីមហាអំណាចកាំជ្រួចរបស់ពិភពលោកដូច ជា៖ ហ្វាំងឡង់ អ៊ីតាលី អង់គ្លេស កាណាដា ដើម្បីមានវត្តមានក្នុងជុំចុងក្រោយ។
មហោស្រព DIFF ២០២៥ ក៏បានឃើញការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ និងប្រកបដោយភាពច្នៃប្រឌិតពីក្រុមប្រកួតប្រជែងទាំងអស់ ជាមួយនឹងគុណភាពត្រូវបានចាត់ទុកថាល្អជាងឆ្នាំមុន។ គណៈកម្មាធិការរៀបចំ DIFF ២០២៥ បានផ្តល់រង្វាន់លើកទឹកចិត្តចំនួន ៣រួមមាន: ពានរង្វាន់ "ការច្នៃប្រឌិត" ដល់ក្រុម Macedos Pirotecnia (ព័រទុយហ្គាល់); ក្រុមកាំជ្រួច Da Nang (វៀតណាម) ទទួលបានពានរង្វាន់ “ទស្សនិកជនដែលចូលចិត្តបំផុត” ហើយក្រុមកាំជ្រួច Martarello Group S.L.R (មកពីប្រទេសអ៊ីតាលី) ទទួលបានពានរង្វាន់ “យថាទស្សន៍”៕