• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុងហូជីមិញនឹងទទួល​បាន​​អត្ថប្រយោជន៍ជា​ច្រើន​​នៅពេលអនុវត្តន៍​ស្តង់ដាទេសចរណ៍អាស៊ាន

កាលពីថ្ងៃទី ៣១ ឧសភា នៅទីក្រុងហូជីមិញ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំសន្និសីទអនុវត្តន៍ស្តង់ដាទេសចរណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅកាន់សហគ្រាសសេវាកម្មទេសចរណ៍។
លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ។ រូបថត៖ VNA

នេះគឺជាក្រមស្តង់ដារដែលបណ្តាប្រទេសអាស៊ានបានបង្កើតឡើង ដោយមានគោលបំណងលើកកម្ពស់គុណភាពទេសចរណ៍អាស៊ាន សំដៅកសាងអាស៊ានឱ្យក្លាយជាគោលដៅរួមដែលមានគុណភាព "A Quality Single Destination"។ ថ្លែងមតិនៅក្នុងសន្និសីទ លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងកំពុងកសាងវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ ក្រមស្តង់ដារទេសចរណ៍អាស៊ានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន និងសន្សំសំចៃថាមពល។ នៅពេលអនុវត្តន៍ក្រមស្តង់ដារនេះ វិស័យទេសចរណ៍ទីក្រុងនឹងមានអត្ថប្រយោជន៍ជាច្រើន។ ក្រមស្តង់ដារនឹងបង្កើតបរិយាកាសទេសចរណ៍ល្អ ធានាឱ្យភ្ញៀវទេសចរមានបទពិសោធន៍ប្រកបដោយផាសុកភាព និងមានសុវត្ថិភាពនៅពេលចូលរួមក្នុងសកម្មភាពទេសចរណ៍នៅទីក្រុង។ តាមនោះ បង្កើនជំនឿទុកចិត្តនិងការពេញចិត្តរបស់ភ្ញៀវទេសចរ កសាងកិត្យានុភាពសម្រាប់ទីក្រុងហូជីមិញ ជាគោលដៅទេសចរណ៍គួរឲ្យជឿទុកចិត្ត មានពាណិជ្ជសញ្ញាអន្តរជាតិ និងមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top