“នៅក្នុងវិសាលភាពមុខងាររបស់ខ្លួន ក្រសួងការបរទេសបានធ្វើបច្ចុប្បន្នភាព
ពត៌មានជាប្រចាំ អំពីការវិវឌ្ឍន៍នៃស្ថានភាព និងការកែសម្រួលគោលនយោបាយរបស់ប្រទេសដទៃទៀត ដើម្បីផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលឱ្យបានទាន់ពេលវេលា សំដៅចាត់វិធានការឆ្លើយតប ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងថាមពល; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ផ្លាស់ប្តូរជាមួយដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសម្របសម្រួលគាំទ្រគ្នាទៅវិញទៅមក ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន”។
យោងតាមអ្នកនាំពាក្យ លោកស្រី Pham Thu Hang នាពេលកន្លងមក វៀតណាមបានអនុវត្តន៍សកម្មភាពការទូតថាមពលនៅគ្រប់កម្រិតទាំងអស់។ ក្រសួងការបរទេសក៏បានតម្រូវឲ្យស្ថាប័នតំណាងវៀតណាមនៅបរទេសឱ្យធ្វើការយ៉ាងសកម្មជាមួយស្ថាប័នសមត្ថកិច្ច សហគ្រាសក្នុងប្រទេសាម៉ី និងសហគ្រាសបរទេស ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ៕







