• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ ២០២២ វៀតណាមមានផ្នែកទំនិញចំនួន ៤៣ ដែលសម្រេចបានទំហំនាំចេញហូសពី ១ ពាន់លានដុល្លារអាមេរិក

គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងក្រុមដែលមានទំហំនាំចេញហួសពី ១០ ពាន់លានដុល្លារ គឺផ្នែកទំនិញជលផល។ ផ្នែកនេះត្រូវការពេលវេលាត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បីឈានដល់កម្រិត ១០ ពាន់លានដុល្លារ។ វិស័យនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំនេះបានកត់ត្រានូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រជាច្រើន។ ជាលើកដំបូង ទំហំពាណិជ្ជកម្មសរុបហួសពី ៧០០ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានផ្នែកទំនិញចំនួន ៣៥ ដែលសម្រេចបានទំហំនាំចេញជាង ១ ពាន់លានដុល្លារ និងផ្នែកទំនិញចំនួន ៨ ដែល ហួសពី ១០ ពាន់លានដុល្លារ។

គួរអោយចាប់អារម្មណ៍បំផុតនៅក្នុងក្រុមដែលមានទំហំនាំចេញហួសពី ១០ ពាន់លានដុល្លារ គឺផ្នែកទំនិញជលផល។ ផ្នែកនេះត្រូវការពេលវេលាត្រឹមតែ ១១ ខែប៉ុណ្ណោះដើម្បីឈានដល់កម្រិត ១០ ពាន់លានដុល្លារ។ តាមការប៉ាន់ស្មានថា ទំហំនាំចេញពេញឆ្នាំនៃផ្នែកទំនិញជលផល អាចហួសពី ១១ ពាន់លានដុល្លារ កើនឡើងជាង ២ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ ឈរបន្ទាប់នៅក្នុងក្រុម ១០ ពាន់លានដុល្លារគឺ ផ្នែកទំនិញឈើនិងផលិតផលឈើ។ ការនាំចេញកាហ្វេក្នុងឆ្នាំកន្លងទៅក៏សម្រេចបានលទ្ធផលលេចធ្លោផងដែរ នៅពេលដែលគិតត្រឹមដំណាច់ខែវិច្ឆិកា មុខទំនិញត្រូវបាននាំចេញក្នុងបរិមាណជិត ១,៧ លានតោន ស្មើនឹង ៣,៥ ពាន់លានដុល្លារអាមេរិក។ នេះជាកំណត់ត្រានៃផ្នែកទំនិញនេះ។

ការនាំចេញអង្ករក៏សម្រេចបានទិន្នផលជិត ៦,៧ លានតោន ស្មើនឹង ៣,២ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top