• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កីឡាទូករ៉ូអ៊ីងនាំមកនូវមេដាយដំបូងគេសម្រាប់ក្រុមកីឡាវៀតណាមនៅ ASIAD ១៩

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) នៅទីក្រុង Hangzhou (ប្រទេសចិន) កីឡាការិនីទូករ៉ូអ៊ីងចំនួន ៤ នាក់របស់ក្រុមវៀតណាមបានចូលរូមការប្រកួតចុងក្រោយនៃវិញ្ញាសារ ទូករ៉ូអ៊ីងក្រុមនារី៤នាក់ប្រភេទចែវមួយ។
ក្រុមកីឡាការិនីទូករ៉ូអ៊ីងវៀតណាមដណ្ដើមបានមេដាយសំរិទ្ធនៅ ASIAD ១៩។ រូបថត៖ VOV

ក្រុមកីឡាការិនីទូករ៉ូអ៊ីងវៀតណាម ប្រកួតបានយ៉ាងល្អហើយបានជប់ចំណាត់ថ្នាក់លេខ៣ ដោយប្រើថិរវេលា ៦ នាទី ៥២ វិនាទី ៣៥។ មេដាយមាសបានទៅលើក្រុមទូករ៉ូអ៊ីងនារីចិន ខណៈដែលមេដាយប្រាក់បានទៅលើក្រុមជប៉ុន។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមចូលរួមASIAD ១៩ បានឲ្យដឹងថា៖ នេះគឺជាមេដាយដំបូងគេរបស់គណៈប្រតិភូកីឡាវៀតណាម ដែលជាជំហានឆ្ពោះទៅមុខ មិនត្រឹមតែសម្រាប់កីឡាប្រណាំងទូកប៉ុណ្ណោះទេ ថែមទាំងអត្តពលិកផ្សេងទៀតក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់

នៅថ្ងៃដំបូងនៃការប្រកួតបន្ទាប់ពីពិធីបើក ASIAD ១៩ គណៈប្រតិភូកីឡាវៀតណាមបានចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៤ រួមមាន៖ បាញ់កាំភ្លើង ប៊ុកសីង បាល់ទាត់បុរស វាយកូនឃ្លីលើតុ ហែលទឹក អុក កីឡាគុនដាវ កីឡាអេឡិចត្រូនិក យូដូ ជិះទូករ៉ូអ៊ីង តេក្វាន់ដូ តេនីស កាយសម្ព័ន្ធ និងវូស៊ូ។

នារសៀលថ្ងសទី ២៤ ខែកញ្ញា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតតេក្វាន់ដូបុរស អ្នកប្រដាល់Tran Ho Duy របស់វៀតណាមបានឈ្នះមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់អ្នកប្រដាល់កូរ៉េខាងត្បូងKor Kang Wanjin

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top