• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ហ្វាំងឡង់

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសហ្វាំងឡង់ នៅរសៀលថ្ងៃទី ២១ ខែតុលា លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួម និងធ្វើជា អធិបតីក្នុងជំនួបជាមួយសហគ្រាសហ្វាំងឡង់គំរូ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបជាមួយសហគ្រាសឈានមុខគេរបស់ហ្វាំងឡង់។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ តំណាងនៃសហគ្រាសឈានមុខគេរបស់ហ្វាំងឡង់បានចែក រំលែកគំនិតច្នៃប្រឌិត បទពិសោធន៍ និងទិសដៅសហប្រតិបត្តិការជាក់លាក់រវាង ប្រទេសទាំងពីរ។ ចំណែកលោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា៖

“យើងស្វាគមន៍ និងលើកទឹកចិត្តឱ្យសហគ្រាសហ្វាំងឡង់មកវិនិយោគរយៈ ពេលវែង ប្រកបដោយចីរភាព ផ្ទេរបច្ចេកវិទ្យាជឿនលឿន និងសហការស្រាវជ្រាវ អភិវឌ្ឍន៍ ព្រមទាំងចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាម។ ក្នុងនោះ វៀតណាមផ្តល់អាទិភាពលើវិស័យមួយចំនួន ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្មគ្រឹះ ឧស្សាហកម្មមុខព្រួញ និងឧស្សាហកម្មដែលទើបលេចចេញ។ ហេដ្ឋារចនាសម្ព័ន្ធថាមពល ការដឹកជញ្ជូន ការសាងសង់ និងដាក់ពង្រាយឧស្សាហកម្មដោយអនុវត្តន៍ថាមពល អាតូមិច ថាមពលបៃតង ថាមពលស្អាត អវកាស និងកង់ទិច។ សេដ្ឋកិច្ចសមុទ្រ ការអភិវឌ្ឍសេវាកម្មឡូជីស្ទីក សេដ្ឋកិច្ចសមុទ្រពហុផ្នែកដោយផ្សាភ្ជាប់នឹងការកសាង មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ការអភិវឌ្ឍកងនាវាដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដឹកជញ្ជូន និងការសាងសង់កំពង់ផែសមុទ្រឆ្លាតវៃ”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top