ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី គឺជាអាទិភាពមួយរបស់ វៀតណាម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានគាំទ្រចំពោះការដែលក្រុមហ៊ុន Zarubezhneft បន្តការស្រាវជ្រាវ ពង្រីកសកម្មភាពវិនិយោគ និងចុះហត្ថលេខាលើកិច្ចសន្យាប្រេងនិងឧស្ម័នថ្មីនៅតាមប្លុកអាជីវកម្មនៅខ្ពង់រាបបាតសមុទ្រវៀតណាម ដោយ ឈរលើគោលការណ៍ធានាប្រសិទ្ធភាពវិនិយោគ ការសម្របសម្រួលផលប្រយោជន៍រវាងភាគីពាក់ព័ន្ធ ការគោរពច្បាប់វៀតណាម និងការស្វែងយល់ពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសទីបី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Petrovietnam និងក្រុមហ៊ុន Zarubezhneft អនុវត្តពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីក្រុមហ៊ុន Vietsovpetro និងក្រុមហ៊ុន Rusvietpetro ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលក្នុងវិស័យប្រេងនិងឧស្ម័ន ស្តីពីការពង្រីកតំបន់រុករកភូមិសាស្ត្រ និងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធនៅលើខ្ពង់រាបបាតសមុទ្រវៀតណាម និងនៅក្នុងទឹកដីរុស្ស៊ី។
នៅថ្ងៃដដែលនោះ គឺថ្ងៃទី១៧ ខែមិថុនា ក្នុងជំនួបជាមួយអគ្គនាយកនៃសាជីវកម្មថាមពលអាតូមិកជាតិវៀតណាម (Rosatom) លោក Alexey Likhachev នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹងបានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី និងការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ និញ ធួន ១ គឺជាអាទិភាពចម្បងសម្រាប់ វៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Rosatom និងភាគីរុស្ស៊ី បន្តគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រដាឡាត ក្នុងអំឡុងពេលអន្តរកាល ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស៕





