នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន សហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។
លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ស្វាគមន៍ប្រធានគណៈប្រតិភូមកពីរដ្ឋសមាជិកអាស៊ាន (រូបថត៖ ឡៃហ័រ/VOV)
អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គមានវត្តមាន
លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លោកអគ្គលេខាធិការអាស៊ាន កៅ គីមហួន
និងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិកអាស៊ាន។
ក្នុងពិធីបើកកិច្ចប្រជុំ លោកប្រធានាធិបតី ពូទីន
បានស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកវេទិកា
និងបានសង្កត់ធ្ងន់លើតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
ក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំរុស្ស៊ីបានបញ្ជាក់ថា អាស៊ានមានកិត្យានុភាពមិនត្រឹមតែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងទូទាំងពិភពលោកទៀតផង។
កិច្ចប្រជុំកំពូលខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី
មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ពង្រឹងការប្តេជ្ញាចិត្តខាងនយោបាយ បន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការ
និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងរយៈពេលខាងមុខ
លើសសរស្តម្ភសំខាន់ៗ ទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
ការចូលរួមកិច្ចប្រជុំកំពូលខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី
ឡេ មិញហ៊ឹង
បញ្ជាក់ពីជំហរដ៏សំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីសម្រាប់វៀតណាម
ដោយបង្ហាញពីបំណងប្រាថ្នារបស់វៀតណាមក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ប្រសិទ្ធភាព និងស្របតាមសក្តានុពលរបស់ខ្លួន
ដែលជាវឌ្ឍនភាពថ្មីក្នុងឱកាសខួបលើកទី ៣៥ នៃទៅនាក់ទំនង។
កិច្ចប្រជុំកំពូលនេះក៏ផ្តល់ឱកាសសម្រាប់វៀតណាម
និងប្រទេសដទៃទៀតក្នុងការលើកកម្ពស់វិធីសាស្រ្តដ៏មានខ្លឹមសារ មានតុល្យភាព
និងផ្តោតលើលទ្ធផលចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ លើសពីនេះ
វៀតណាមសង្ឃឹមថា
នឹងចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន
និងតំបន់អាស៊ី-អឺរ៉ុប៕
តាម vovworld.vn/km-KH