នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។
លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក S. Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft (រូបថត៖ VOV)
ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី គឺជាអាទិភាពមួយរបស់ វៀតណាម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានគាំទ្រចំពោះការដែលក្រុមហ៊ុន Zarubezhneft បន្តការស្រាវជ្រាវ ពង្រីកសកម្មភាពវិនិយោគ និងចុះហត្ថលេខាលើកិច្ចសន្យាប្រេងនិងឧស្ម័នថ្មីនៅតាមប្លុកអាជីវកម្មនៅខ្ពង់រាបបាតសមុទ្រវៀតណាម ដោយ ឈរលើគោលការណ៍ធានាប្រសិទ្ធភាពវិនិយោគ ការសម្របសម្រួលផលប្រយោជន៍រវាងភាគីពាក់ព័ន្ធ ការគោរពច្បាប់វៀតណាម និងការស្វែងយល់ពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសទីបី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Petrovietnam និងក្រុមហ៊ុន Zarubezhneft អនុវត្តពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីក្រុមហ៊ុន Vietsovpetro និងក្រុមហ៊ុន Rusvietpetro ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលក្នុងវិស័យប្រេងនិងឧស្ម័ន ស្តីពីការពង្រីកតំបន់រុករកភូមិសាស្ត្រ និងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធនៅលើខ្ពង់រាបបាតសមុទ្រវៀតណាម និងនៅក្នុងទឹកដីរុស្ស៊ី។
នៅថ្ងៃដដែលនោះ គឺថ្ងៃទី១៧ ខែមិថុនា ក្នុងជំនួបជាមួយអគ្គនាយកនៃសាជីវកម្មថាមពលអាតូមិកជាតិវៀតណាម (Rosatom) លោក Alexey Likhachev នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹងបានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី និងការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ និញ ធួន ១ គឺជាអាទិភាពចម្បងសម្រាប់ វៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Rosatom និងភាគីរុស្ស៊ី បន្តគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័រដាឡាត ក្នុងអំឡុងពេលអន្តរកាល ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស៕