• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុន សម្រេចបានលទ្ធផលសំខាន់ ៗ ជាច្រើន

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសនៅទីក្រុងហាណូយ ដោយទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើននាពេលកន្លងទៅ។
ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki។ រូបថត៖ ក្រសួងការពារប្រទេស

ភាគីទាំងពីរបន្តរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិ​កម្រិតអនុរដ្ឋមន្ត្រី កិច្ចប្រជុំពិគ្រោះយោបល់មន្ត្រី​សេនាធិកានៃប្រភេទទ័ពទាំងបី (​ទ័ពជើងទឹក ទ័ពជើងគោក និងទ័ពជើង​អាកាស​); កិច្ចសហប្រតិបត្តិការបណ្តុះ​បណ្តាល ឧស្សាហកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា និងការដោះស្រាយផល​វិ​បាក់​នៃសង្គ្រាម។ល។

នាពេលខាងមុខ ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានស្នើឱ្យឯកអគ្គរដ្ឋទូត Ito Naoki បន្តយកចិត្តទុកដាក់ ដឹកនាំ និងអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុន ដោយផ្តោតលើវិស័យដូចជា៖ កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យវេជ្ជសាស្ត្រយោធា សន្តិសុខតាមអ៊ីនធឺណិត ការរក្សាសន្តិភាពរបស់អ.ស.ប ការដោះស្រាយផលវិបាក់នៃសង្គ្រាម និងការគាំទ្រគ្នា​ទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃសន្និសីទ ADMM+។

រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត Ito Naoki បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលការអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា បន្តលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនៅវៀតណាម​របស់នាយករដ្ឋមន្ត្រីជប៉ុននាពេល​ថ្មីៗនេះ ជាពិសេសក្នុងវិស័យការពារជាតិ ដែលរួមចំណែកដល់ការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោករវាងប្រទេសទាំងពីរ៕​

តាម​ vovworld.vn/km-KH

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។

Top