នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោកឧត្តមសេនីយឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៤។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា៖ ទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ឡាវ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ អភិវឌ្ឍន៍ឲ្យកាន់តែរឹងមាំថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិទាំងពីរអនុវត្តន៍ប្រកបដោយជោគជ័យនូវរបកគំហើញអាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពថ្មី ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; សម្របសម្រួលការដាក់ពង្រាយភារកិច្ចយោធា និងការពារជាតិ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការពារជាតិ...
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយឯក Khamliang Outhakaysone បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីការពារជាតិឡាវ បានជួបពិភាគ្សាការងារប្រកបដោយជោគជ័យ ដោយបានពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលកន្លងមក ហើយបានពិភាក្សា និងឯកភាពគ្នាលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕







