កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាបណ្ដាប្រទេសអាស៊ាន
ចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយករដ្ឋានកម្មសិទ្ធិបញ្ញា ចំណុះក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម ទទួលរៀបចំកិច្ចប្រជុំលើកទី ៥៣ នៃក្រុមការងារ ស្តីអំពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា បណ្ដាប្រទេសអាស៊ាន (AWGIPC លើកទី ៥៣ ) និងបណ្ដាព្រឹត្តិតការណ៍ពាក់ព័ន្ធនៅខាងក្រៅនៅទីក្រុង ហាណូយនិងខេត្ត Quang Ninh ។ កិច្ចប្រជុំលើកនេះ ប្រមូលផ្តុំទៅលើការអនុវត្តកម្មវិធីធ្វើសកម្មភាព របស់អាស៊ានស្តីអំពីកម្មសិទ្ធិបញ្ញា ដំណាក់កាល ២០១៦-២០១៥ និងសកម្មភាពសហប្រតិបត្តិការ ស្តីអំពីកម្មសិទ្ធិបញ្ញារវាងអាស៊ាន ជាមួយបណ្ដាប្រទេសដៃគូ។ នៅខាងក្រៅកិច្ចប្រជុំ AWGIPC លើកទី ៥៣ នឹងប្រព្រឹត្តទៅសម័យប្រជុំត្រួតពិនិត្យ និងផ្លាស់ប្តូរបទពិសោធន៍ ស្តីអំពីការចុះបញ្ជីនិងការពារណែនាំភូមិសាស្ត្រនៅខេត្ត Quang Ninh៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម