ព័ត៌មាន

កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាបណ្ដាប្រទេសអាស៊ាន


  កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាបណ្ដាប្រទេសអាស៊ាន

ចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកក្កដា ឆ្នាំ​២០១៧ នាយករដ្ឋានកម្មសិទ្ធិបញ្ញា ចំណុះក្រសួងវិទ្យាសាស្ត្រ បច្ចេក​វិទ្យាវៀត​ណាម ទទួលរៀបចំកិច្ចប្រជុំលើកទី ៥៣ នៃក្រុមការងារ ស្តីអំពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា បណ្ដា​ប្រទេស​​អាស៊ាន  (AWGIPC លើកទី ៥៣ ) និងបណ្ដាព្រឹត្តិតការណ៍​ពាក់ព័ន្ធនៅ​ខាងក្រៅ​នៅ​ទីក្រុង ហាណូយ​និង​ខេត្ត Quang Ninh ។ កិច្ចប្រជុំលើកនេះ ប្រមូលផ្តុំទៅ​លើការអ​នុវត្តកម្មវិធីធ្វើសកម្មភាព របស់​អាស៊ាន​ស្តីអំពី​កម្ម​សិទ្ធិ​បញ្ញា ដំណា​ក់កាល ២០១៦-២០១៥ និង​សកម្មភា​ពសហប្រតិបត្តិការ ស្តីអំពីកម្មសិទ្ធិបញ្ញា​រវាង​អាស៊ាន ជាមួយ​បណ្ដា​ប្រទេស​ដៃគូ។ នៅខាងក្រៅ​កិច្ចប្រជុំ AWGIPC លើកទី ៥៣ នឹងប្រព្រឹត្តទៅសម័​យ​ប្រជុំ​ត្រួត​ពិនិត្យ និង​ផ្លាស់​​ប្តូរបទ​ពិសោធន៍ ស្តីអំពីការចុះបញ្ជីនិងការពារណែនាំ​ភូមិសាស្ត្រ​នៅ​ខេត្ត Quang Ninh៕ 
 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top