ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទស្សនាគណៈកម្មការថាមពលអាតូមិក និងថាមពលជំនួសរបស់បារាំង និងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales 12/09/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបារាំង នាព្រឹកថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញទស្សនានៅគណៈកម្មការថាមពលអាតូមិក និងថាមពលជំនួសរបស់បារាំង (CEA) និងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales នៅទីក្រុងប៉ារីស-សាក្លៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales (រូបថត៖ VNA)នៅឯ CEA ថ្នាក់ដឹកនាំនៃគណៈកម្មការបានណែនាំបច្ចេកវិទ្យាស្នូល ជាបៀបខ្លាំងរបស់បារាំងក្នុងវិស័យថាមពលអាតូមិក ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាកង់ទិច និងបញ្ញាសិប្បនិម្មិត។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើរឲ្យ CEA បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់សមត្ថភាពបទប្បញ្ញត្តិ និងសុវត្ថិភាពនុយក្លេអ៊ែរ ស្រាវជ្រាវអនុវត្ត និងផ្ទេរបច្ចេកវិទ្យាស្នូល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស៊ីមីកុងដុកទ័រ អាកាសចរណ៍អាវកាស និងបច្ចេកវិទ្យាកង់ទិចផងដែរ។នៅឯសាជីវកម្ម Thales អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានទៅទស្សនាមន្ទីរពិសោធន៍ស្រាវជ្រាវស៊ីមីកុងដុកទ័រ និងសម្ភារៈទំនើប ហើយបានស្វែងយល់អំពីបច្ចេកវិទ្យាផ្នែករឹង ការគណនាកង់ទិច បញ្ញាសិប្បនិម្មិត និងសន្តិសុខតាមអ៊ីនធឺណិត។ ក្នុងឱកាសនេះ សាជីវកម្ម Thales និងសាជីវកម្ម GTEL (វៀតណាម) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងសន្តិសុខតាមអ៊ីនធឺណិតនៅវៀតណាម៕ តាម /vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបារាំង នាព្រឹកថ្ងៃទី ១១ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញទស្សនានៅគណៈកម្មការថាមពលអាតូមិក និងថាមពលជំនួសរបស់បារាំង (CEA) និងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales នៅទីក្រុងប៉ារីស-សាក្លៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales (រូបថត៖ VNA)នៅឯ CEA ថ្នាក់ដឹកនាំនៃគណៈកម្មការបានណែនាំបច្ចេកវិទ្យាស្នូល ជាបៀបខ្លាំងរបស់បារាំងក្នុងវិស័យថាមពលអាតូមិក ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាកង់ទិច និងបញ្ញាសិប្បនិម្មិត។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើរឲ្យ CEA បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់សមត្ថភាពបទប្បញ្ញត្តិ និងសុវត្ថិភាពនុយក្លេអ៊ែរ ស្រាវជ្រាវអនុវត្ត និងផ្ទេរបច្ចេកវិទ្យាស្នូល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស៊ីមីកុងដុកទ័រ អាកាសចរណ៍អាវកាស និងបច្ចេកវិទ្យាកង់ទិចផងដែរ។នៅឯសាជីវកម្ម Thales អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានទៅទស្សនាមន្ទីរពិសោធន៍ស្រាវជ្រាវស៊ីមីកុងដុកទ័រ និងសម្ភារៈទំនើប ហើយបានស្វែងយល់អំពីបច្ចេកវិទ្យាផ្នែករឹង ការគណនាកង់ទិច បញ្ញាសិប្បនិម្មិត និងសន្តិសុខតាមអ៊ីនធឺណិត។ ក្នុងឱកាសនេះ សាជីវកម្ម Thales និងសាជីវកម្ម GTEL (វៀតណាម) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងសន្តិសុខតាមអ៊ីនធឺណិតនៅវៀតណាម៕
អត្ថបទផ្សេងទៀត វៀតណាមនិងបារាំងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/09/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងដោយជោគជ័យ12/09/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងញូវដេលី12/09/2026ព័ត៌មាននាយករដ្ឋមន្ត្រី លេ មិញ ហ៊ុង៖ ត្រូវមានកំណែទម្រង់យ៉ាងហ្មត់ចត់នៅក្នុងប្រព័ន្ធចែកចាយប្រេងសាំង12/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”11/09/2026ព័ត៌មានបង្កើនកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងវៀតណាមជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេស11/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំងឡើងកម្ពស់ថ្មី11/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត