• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយស្តីពីបរិស្ថានវៀតណាម - ជប៉ុន ដោយឆ្ពោះទៅរក គោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព

នាថ្ងៃទី ២៥ ខែសីហា ក្រសួងធនធាន និងបរិស្ថាន វៀតណាម សហការជាមួយក្រសួងបរិស្ថានជប៉ុន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូស្តីពី កិច្ចសន្ទនាគោលនយោបាយបរិស្ថានវៀតណាម - ជប៉ុនលើកទី ៦។
 

រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha  និងរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោក  Koizumi Shinjiro នៅក្នុងពិធីនេះ (រូបថត៖ monre.gov.vn/)


\
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha  និងរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោក  Koizumi Shinjiro បានផ្លាស់ ប្តូរយោបល់គ្នាអំពីខ្លឹមសារសហប្រតិបត្តិការមួយចំនួនលើវិស័យធនធាននិងបរិស្ថាននាពេលខាងមុខនេះ ដូចជាការកាត់បន្ថយនិងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងកាកសំណល់និងសំណល់សមុទ្រជាដើម។

លោករដ្ឋមន្រ្តី Koizumi Shinjiro បានឲ្យដឹងថាជប៉ុននឹងគាំទ្រដល់វៀតណាម ដើម្បីទទួលយកបាននូវសមិទ្ធិផលខាងវិទ្យាសាស្ត្រ ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ក៏ដូចជាបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍនៅក្នុងវិស័យការពារបរិស្ថាននិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងនិងកាត់បន្ថុយជាអប្បបរមានូវកាកសំណល់ប្លាស្ទិចសមុទ្រផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីររូបនេះក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីបរិស្ថានរវាងក្រសួងទាំងពីរក្នុងគោលបំណងលើកកម្ពស់ការសម្របសម្រួលគ្នានិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ព្រមទាំងបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃសកម្មភាពនានាដើម្បីអនុវត្តឲ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top