• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលវៀតណាមជាមួយតំបន់នានានឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា

 នាថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០២០ ចុងសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុងកិច្ចប្រជុំអនឡាញ រវាងរដ្ឋាភិបាលជាមួយតំបន់នានា ដើម្បីដោះស្រាយការលំ​បាក​ក្នុង​ផលិត​​កម្មអាជីវកម្ម ជំរុញខ្លាំងការបើកការចំណាយទុនវិនិយោគសាធារណៈ និង បញ្ហាសន្តិសុខសង្គម សណ្ដាប់​ធ្នាប់​សុវត្ថិភាព​សង្គមផ្សេងៗទៀត ក្នុង បរិបទដែលជំងឺឆ្លង Covid-19 កំពុងបង្កឡើងការលំបាកជាច្រើន។
 
នៅកិច្ចប្រជុំ​នេះ ក្រសួងផែនការនិងវិនិយោគនឹងរាយការណ៍អំពីការ លំបាកក្នុងផលិតកម្មអាជីវកម្ម ហើយវាយ​តម្លៃ​ចំពោះការ​បើកការចំណាយ ទុនវិនិយោគសាធារណៈ។ ក្រសួងហិរញ្ញវត្ថុនឹងរាយការណ៍អំពីកញ្ចប់ជំនួយ ឧបត្ថម្ភសេដ្ឋកិច្ច​។ ធនាគាររដ្ឋនឹងរាយការណ៍អំពីកញ្ចប់ជំនួយឧបត្ថម្ភ រូបិយវត្ថុ។
 
ក្រៅពីនោះ ​លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា សម្រេច​ឲ្យបាន​ឆាប់​ៗ​នូវ​ឯកសារ​ បែបបទដើម្បីនាយករដ្ឋ មន្រ្តីរដ្ឋាភិបាលអាចចុះហត្ថលេខាចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពី កញ្ចប់​ជំនួយ​ឧបត្ថម្ភសន្តិសុខសង្គម តាមនោះអាចផ្ដល់ជំនួយជូនទៅមនុស្ស ប្រមាណ២០លាននាក់ដែល​កំពុង​ជួប​ការលំបាក​នាបច្ចុបន្នផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top