• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនឡាញរបស់គណៈកម្មាធិការដឹកនាំជាតិជាមួយគណៈកម្មាធិការដឹកនាំនៃខេត្តនិងក្រុងចំនួន ៦៣ ទូទាំងប្រទេស

ធ្វើការពិភាក្សានៅឯកិច្ចប្រជុំ ប្រតិភូបានលើកឡើងថា រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ មានការវិវត្តយ៉ាងឆាប់រហ័សនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាព សុខភាពនិងការរស់នៅរបស់ប្រជាជននិងប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមទាំងអស់របស់ប្រទេសជាតិ។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបុកសរុបការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ ក្នុងកំឡុងពេលផ្ទុះឡើងជងឺរាតត្បាត លើកទី ៤ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ១៧ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានដឹកនាំកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេសជាមួយបណ្តាតំបន់ស្តីពីលទ្ធផលដំបូងនៃការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងរលកលើកទី ៤ ចាប់ពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ ដល់បច្ចុប្បន្ននេះ។

ធ្វើការពិភាក្សានៅឯកិច្ចប្រជុំ ប្រតិភូបានលើកឡើងថា រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ មានការវិវត្តយ៉ាងឆាប់រហ័សនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជននិងប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមទាំងអស់របស់ប្រទេសជាតិ។ យ៉ាងណាមិញ ដោយសារការប្តេជ្ញាចិត្ត សាមគ្គីភាព ឯកភាពនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាននៅទូទាំងប្រទេស។ ទោះយ៉ាងណា ប្រតិភូក៏បាននិយាយផងដែរថា លទ្ធផលនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដូច្នេះ មិនគួរអត្តនោម័តទាល់តែសោះ។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថាការសមិទ្ធផលសម្រេចបានក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលកន្លងមកបានបន្តបញ្ជាក់ថា ការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវនិងសម្រេចបានលទ្ធផលវិជ្ជមាន។ នាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់គ្រប់ជាន់ថ្នាក់ គ្រប់សាខានិងមូលដ្ឋានទាំងអស់ ត្រូវកសាងដំណើរការមានភាពបត់បែនដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ -១៩។

ទន្ទឹមជាមួយគ្នានោះ បន្តនាំចូលវ៉ាក់សាំងបង្ការកូវីដ ១៩ និងជំរុញការផលិតវ៉ាក់សាំងក្នុងប្រទេស; មានដំណោះស្រាយសរុប  បន្តលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលនិងលើកកំពស់គំនិតផ្តួចផ្តើមរបស់សហគ្រាសក្នុងការរៀបចំផលិតកម្មនិងអនុវត្តន៍វិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។ មូលដ្ឋានបន្តសកម្មជានិច្ច ធ្វើបច្ចុប្បន្នភាពកម្រិតនៃការរីករាលដាលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្កើតនិងអនុវត្តន៍ផែនការសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយខិតខំសម្រេចបាននូវគោលដៅខ្ពស់បំផុតដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top