• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA)

នាថ្ងៃទី ១៧ ខែកុម្ភះ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក  To Anh Dung និងលោកស្រី Paola Pampaloni នាយិការងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (EEAS) បានធ្វើជាសហប្រធាននៃកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - អឺរ៉ុប (PCA)។
 

កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះ PCA (រូបថត៖ TTXVN)



ក្នុងកិច្ចប្រជុំនេះ លោក To Anh Dung បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងសហការគ្នាអនុវត្តសកម្មភាពរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយឆាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA)  និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប ហើយស្នើឱ្យសហភាពអឺរ៉ុបលុបបំបាត់កាតលឿងស្តីពីការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ (IUU)។

នៅឯកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានសំដែងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍និងតម្រូវការរបស់ភាគីទាំងពីរ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត   ភាគីទាំងពីរបានអះអាងថា ភាគីមានជំលោះនានាត្រូវតែដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top