សន្និសីទនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានការផ្លាស់ប្តូរដ៏ស្មុគស្មាញ ជាពិសេសស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ហើយពិភពលោកនៅតែប្រឈមមុខនឹងអស្ថិរភាពដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងអន្តរជាតិ ដែលទាមទារឱ្យបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកវិធានការសមស្របក្នុងការដោះស្រាយបញ្ហាប្រឈម និងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តពាក្យស្លោករបស់អាស៊ាននៅឆ្នាំ២០២៤ “អាស៊ាន៖ ជំរុញការតភ្ជាប់ និងភាពធន់”។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូក៏បានពិភាក្សាអំពីបញ្ហាលេចធ្លោជាច្រើន ដើម្បីធ្វើឲ្យតំបន់អាស៊ានក្លាយជាតំបន់ទាក់ទាញការវិនិយោគពីបរទេស និងត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាពាក់ព័ន្ធនានា ទាក់ទងនឹងការរៀបចំការអនុវត្តអាទិភាពសំខាន់ៗនៅឆ្នាំនេះ; វឌ្ឍនភាពក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយខាក្រៅ៕