• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន

នាថ្ងៃទី ២៤ ខែមេសា ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា អាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាន។ ក្នុងនោះបានលើកឡើងពីកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការជំរុញការកសាងសហគមន៍ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារឡើងវិញ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូ។
 

រូបថតឧទាហរណ៍ (ប្រភព៖ VNA)


សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញពីទស្សនៈរបស់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលក្នុងនោះមាន ៥ ចំណុចដែលអាស៊ានបានឯកភាពគ្នាលើបញ្ហាមីយ៉ាន់ម៉ា រួមមានទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត; ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន; ទី៣៖ ចាត់តាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា; ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា; ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ៖ ការងារទាក់ទងនឹងមនុស្សចាស់ត្រូវបានទទួលស្គាល់ជាមួយនឹងផ្នត់គំនិតថ្មី ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ៖ ការងារទាក់ទងនឹងមនុស្សចាស់ត្រូវបានទទួលស្គាល់ជាមួយនឹងផ្នត់គំនិតថ្មី ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី"

ក្នុងឱកាសខួបលើកទី ៨៥ នៃទិវាប្រពៃណីមនុស្សចាស់វៀតណាម (៦ មិថុនា ១៩៤១ - ៦ មិថុនា ២០២៦) នារសៀលថ្ងៃទី ៥ ខែមិថុនា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយគំរូមនុស្សចាស់តំណាងឲ្យមនុស្សចាស់ចំនួន ៨៥ នាក់ទូទាំងប្រទេស ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល ២០២១-២០២៦។

Top