• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំត្រៀមសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ាន និងសន្និសីទពាក់ព័ន្ធ

មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានពិភាក្សាអំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២២ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេលើសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។
មន្ត្រីជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ាន និងសន្និសីទពាក់ព័ន្ធ។ (រូបថត៖ hanoitv.vn)    

ចាប់ពីថ្ងៃទី៤ - ៧ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត Vu Ho ប្រធាន SOM អាស៊ាន វៀតណាម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); មន្ត្រីជាន់ខ្ពស់អាស៊ាន; អាស៊ាន+៣; អាស៊ាន-សហភាពអឺរ៉ុប (EU); បណ្តាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS); ក្រុមការងារអាស៊ានស្តីពីការស្នើសុំរបស់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន; និងក្រុមការងារអាស៊ានស្តីពីគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។

ចំណុចស្នូលនៃកិច្ចប្រជុំទាំងនេះ គឺដើម្បីពិនិត្យមើលជំហានដំបូងនៃការរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ាន និងសន្និសីទពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានពិភាក្សាអំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២២ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេលើសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។ ប្រទេសទាំងនេះ ក៏បានចំណាយពេល ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top