• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19)

បណ្ដាអ្នកជំនាញនិងសមាជិកគណៈកម្មការបានរាយការណ៍ថា ទោះបីជានៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញក្ដី ប៉ុន្តែស្ថានភាពជំងឺរាតត្បាតនៅចិន កំពុងមានសញ្ញាវិជ្ជមាន ដែលទាំងចំនួនអ្នកឆ្លងជំងឺថ្មី ចំនួនអ្នកស្លាប់ និង ករណីធ្ងន់ធ្ងរសុទ្ធតែកំពុងថយចុះ។

ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិទទួលបន្ទុកការងារបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (Covid-19) ធ្វើជាប្រធាននៅកិច្ចប្រជុំ (រូបថត៖ VGP)



នាព្រឹកថ្ងៃទី១៧កុម្ភៈ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Vu Duc Dam ប្រធានគណៈកម្មការជាតិទទួលបន្ទុកការងារ បង្ការទប់ស្កាត់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអំពីការអនុវត្តវិធាន ការបង្ការទប់ស្កាត់ជំងឺ។

បណ្ដាអ្នកជំនាញនិងសមាជិកគណៈកម្មការបានរាយការណ៍ថា ទោះបីជានៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញក្ដី ប៉ុន្តែស្ថានភាពជំងឺរាតត្បាតនៅចិន កំពុងមានសញ្ញាវិជ្ជមាន ដែលទាំងចំនួនអ្នកឆ្លងជំងឺថ្មី ចំនួនអ្នកស្លាប់ និង ករណីធ្ងន់ធ្ងរសុទ្ធតែកំពុងថយចុះ។

នៅវៀតណាមវិញ បណ្ដាមតិបានអះអាងថា រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមជាប្រទេសមានសុវត្ថិភាព។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំង ១៦ នោះ គឺមានអ្នកជំងឺ៧នាក់ត្រូវបានព្យាបាលជាសះស្បើយហើយចាកចេញពីមន្ទីរពេទ្យ។ ចំណែកឯ៩នាក់នៅសេសសល់កំពុងមានស្ថានភាពវិជ្ជមានផងដែរ។ វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដើម្បីព្យាបាលជាសះស្បើយ ប្រសិនបើមានករណីឆ្លងជំងឺថ្មី។ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងណែនាំខេត្ត Khanh Hoa សុក្រិតនីតិវិធីដាក់ជូនសមត្ថកិច្ចដើម្បីប្រកាសពីការបញ្ចប់នៃជំងឺរាតត្បាត។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen បានជម្រាបថា៖

“ខ្ញុំស្នើឲ្យយើងត្រូវការបន្តអនុវត្តឲ្យបានល្អនូវការងារឃ្លាំមើល រកឃើញនិងដាក់ដាច់ដោយឡែក។ យើងបានអនុវត្តយ៉ាងល្អណាស់នៅខេត្ត Vinh Phuc ប៉ុន្តែសូមស្នើថា មិនអាចមើលងាយនោះទេ ហើយត្រូវតែអនុវត្ត ឲ្យបានល្អថែមទៀតការងារឃ្លាំមើល រកឃើញនិងដាក់ដាច់ដោយឡែកនៅ តំបន់ភាគខាងជើងនិងភាគនិរតី”។

ទន្ទឹមនឹងនោះ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងការ បរទេសនឹងសហការយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាលដើម្បីជូនព័ត៌មាននិងអនុសាសន៍ទៅដល់ពលរដ្ឋវៀតណាម មិនគប្បីទៅកាន់តំបន់ដែលកំពុងមានជំងឺក្នុងករណីមិនចាំបាច់។ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានាក្រោមឱវាទមជ្ឈឹម អនុវត្តយ៉ាងប្ដូរផ្ដាច់នូវការងារគ្រប់គ្រង ជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាល ធានាការផ្ដត់ផ្គង់ថ្នាំឱសថ មធ្យោបាយ ឧបករណ៍ សម្ភារៈ និងថវិកាដ៏គ្រប់គ្រាន់សម្រាប់សកម្មភាពបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top