• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល BRICS៖ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើន

នាថ្ងៃទី៦ ខែកក្កដា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសនានា ក្នុងនោះមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu ប្រធានគណៈប្រតិភូរុស្ស៊ី រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov និងអគ្គនាយក WTO លោកស្រី Ngozi Okonjo-Iwe។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ (រូបថត៖ VGP/Nhat Bac)
ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអបអរសាទរចំពោះសមិទ្ធិផលដែលឥណ្ឌាសម្រេចបានក្រោម ការដឹកនាំរបស់នាយករដ្ឋមន្ត្រី Narendra Modi; ទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីកាន់តែសំខាន់របស់ឥណ្ឌានៅវេទិកាអន្តរជាតិ រួមទាំង BRICS ផងដែរ។
ក្នុងជំនួបជាមួយប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Ahmed Tinubu លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានគោរពពាំនាំនូវការអញ្ជើញ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះប្រធានាធិបតី ដើម្បីមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ VGP/Nhat Bac)
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ភាគីទាំង ពីរបានអះអាងឡើងវិញនូវគោលការណ៍ និងទិសដៅសំខាន់ៗ ដើម្បីជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាព បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការសន្យា និងកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម កាលពីខែឧសភា ឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top