• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតជប៉ុនផ្សាយអត្ថបទសរសេររបស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមស្តីអំពី APEC ២០១៧

កាសែត The Japan Times នាថ្ងៃទី ៤ វិច្ឆិកា បានចេញផ្សាយអត្ថបទសរសេរដោយប្រធានបទ « APEC វៀតណាម ២០១៧ - បន្តកំណាត់ផ្លូវ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី» របស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh។ អត្ថបទសរសេរបូកសរុបស្នាដៃដែលវៀតណាមទទួលបានក្នុងរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មីដំណើរការពហុភាគីកិច្ចការបរទេសជំរុញសមាហរណកម្មអន្តរជាតិក៏ដូចជាដំណើរការត្រៀមរៀបចំឲ្យ APEC ២០១៧ ហើយអះអាងនូវតួនាទីរបស់ប្រទេសម្ចាស់ផ្ទះដែលរួមវិភាគទានរក្សាជំរុញឋានៈនិងរូបភាពរបស់ APEC ក្នុងតំបន់និងលើឆាកអន្តរជាតិ។ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ វៀតណាមបានរៀបចំកិច្ចប្រជុំរាប់រយគ្រប់ជាន់ថ្នាក់ជាពិសេសគឺសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ៦ ដល់​ទី​ ១១ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top