• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការិយាល័យការពារព្រំដែនគោក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញមកបំពេញជូនពរឆ្នាំថ្មីកងទ័ពការពារព្រំដែនខេត្ដ Tay Ninh

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយការិយាល័យការពារព្រំដែនគោក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងជួយឧបត្ថម្ភរបស់កងទ័ពនិងប្រជាជនវៀតណាម រួមទាំងកងកំលាំងការពារព្រំដែន​វៀតណាមចំពោះកងយោធពលខេមរភូមិន្ទនិយាយរួម និងកម្លាំងការពារព្រំដែនកម្ពុជានិយាយដោយ​ឡែកក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បានដឹកនាំគណៈប្រតិភូអញ្ជើញមកជូនអំណោយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Tay Ninh (រូបថត៖ bienphong.com.vn)


លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស សង្ឃឹមថា ក្នុងស្មារតីគោរព​និងយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការគ្រប់គ្រង និងការពារព្រំដែនហើយបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅតាមសងខាងព្រំដែនរកស៊ីនិងពិនិត្យសុខភាព។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បានជូនអំណោយ និងជូនពរកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងយោធពលខេមរភូមិន្ទផ្ដល់ជូនកងទ័ពការពារព្រំដែនខេត្ដ Tay Ninh; ព្រមទាំងសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ការិយាល័យការពារព្រំដែននឹងបន្តសហការជាមួយកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ក្នុងការគ្រប់គ្រងនិងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ រក្សាខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាពនិងកិច្ចសហប្រតិបត្ដិការដើម្បីការអភិវឌ្ឍនៃប្រទេសនិមួយៗ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top