តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយការិយាល័យការពារព្រំដែនគោក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងជួយឧបត្ថម្ភរបស់កងទ័ពនិងប្រជាជនវៀតណាម រួមទាំងកងកំលាំងការពារព្រំដែនវៀតណាមចំពោះកងយោធពលខេមរភូមិន្ទនិយាយរួម និងកម្លាំងការពារព្រំដែនកម្ពុជានិយាយដោយឡែកក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បានដឹកនាំគណៈប្រតិភូអញ្ជើញមកជូនអំណោយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Tay Ninh (រូបថត៖ bienphong.com.vn)
លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស សង្ឃឹមថា ក្នុងស្មារតីគោរពនិងយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការគ្រប់គ្រង និងការពារព្រំដែនហើយបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅតាមសងខាងព្រំដែនរកស៊ីនិងពិនិត្យសុខភាព។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស បានជូនអំណោយ និងជូនពរកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
លោកវរសេនីយ៍ឯក Dinh Viet Binh មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងយោធពលខេមរភូមិន្ទផ្ដល់ជូនកងទ័ពការពារព្រំដែនខេត្ដ Tay Ninh; ព្រមទាំងសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ការិយាល័យការពារព្រំដែននឹងបន្តសហការជាមួយកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ក្នុងការគ្រប់គ្រងនិងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ រក្សាខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាពនិងកិច្ចសហប្រតិបត្ដិការដើម្បីការអភិវឌ្ឍនៃប្រទេសនិមួយៗ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ