• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍថាមពលគឺជាភារកិច្ចស្នូលក្នុងអំឡុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្ម

នៅក្នុងក្របខ័ណ្ឌវេទិកាជាន់ខ្ពស់ជាប្រចាំលើកទី៣អំពីឧស្សាហកម្ម៤.០ សិក្ខា សាលាឯកទេសលេខ៤ ដោយប្រធានបទ “ការអភិវឌ្ឍថាមពលបៃតងនិងថាមពលថ្មី នៅក្នុងដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្មដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ក្រោមអធិបតីភាពរបស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមដោយសហការជាមួយក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្ម សមាគមន៍ថាមពលវៀតណាម ត្រូវបានធ្វើឡើងនា រសៀលថ្ងៃទី១០ ខែវិច្ឆិកា។

សិក្ខាសាលាជាឱកាសដើម្បីផ្លាស់ប្ដូរ ពិភាក្សា លើកសំណើរនិងអនុសាសន៍ពាក់ ព័ន្ធដល់ការអភិវឌ្ឍថាមពល ថាមពលបៃតងនិងថាមពលថ្មីនាពេលខាងមុខ ដោយផ្សា ភ្ជាប់នឹងការសិក្សាស្រាវជ្រាវ កសាងគម្រោង “គោលជំហរ គោលនយោបាយធ្វើឧស្សា ហូបនីយកម្ម ទំនើបកម្មដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥” ដើម្បីដាក់ជូនសន្និ បាតមជ្ឈឹមលើកទី៦នីតិកាលទី១៣។

នៅសិក្ខាសាលា បណ្ដាតំណាងបានពិភាក្សាដើម្បីបំភ្លឺឲ្យបានច្បាស់ថែមទៀតនូវ បញ្ហាស្នូលៗចំពោះការអភិវឌ្ឍថាមពលបៃតង ថាមពលថ្មីនៅក្នុងបរិបទនៃការធ្វើសមា ហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងនិន្នាការសកលភាវូបនីយកម្ម ដោយផ្សាភ្ជាប់ នឹងតម្រូវការ ការសន្យាធានាសុវត្ថិភាពបរិស្ថាន និងការកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top