• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពិនិត្យបឋមសម្រាប់ពិធីរំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu

នាព្រឹកថ្ងៃទី៣ ឧសភា នៅកីឡដ្ឋានទីក្រុង Dien Bien Phu គណៈកម្មាធិការ មជ្ឈិមទទួលបន្ទុកពិធីរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ របស់ប្រទេសជាតិ បានរៀបចំការត្រួតពិនិត្យបឋមនូវពិធីរំលឹកខួប ពិធីព្យុហយាត្រា និងក្បួនដង្ហែរ ខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានដឹកនាំកម្មវិធី។

 

ទិដ្ឋភាពនៅកម្មវិធី។ (រូបថត៖ VNA) 
 
ចំណុចលេចធ្លោនៃកម្មវិធីគឺ ពិធីព្យុហយាត្រាយោធា និងក្បូនដង្ហែរដែលចាប់ ផ្ដើមដោយក្រុមឧទ្ធម្ភាគចក្រប្រដាប់អាវុធនៃទ័ពជើងអាកាស កងទ័ពប្រជាជន វៀតណាម ដោយព្យួរទង់បក្ស និងទង់មាតុភូមិវៀតណាម។ បន្ទាប់មកគឺការធ្វើព្យុ ហយាត្រានិងក្បួនដង្ហែរដោយមានការចូលរួមពីផែនចំនួន ៤០ រួមជាមួយនឹងផែនចំនួន ២៧ ដែលឈរនៅលើទីធ្លា។ កម្មវិធីនេះមានមនុស្សជាង ១២.០០០នាក់ចូលរួមក្នុង ពិធីព្យុហយាត្រានិងក្បួនដង្ហែរ។
ពិធីព្យុហយាត្រានិងក្បួនដង្ហែររំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu នឹងនឹងធ្វើឡើងនៅថ្ងៃទី ៧ ឧសភា ខាងមុខនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top