• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ គឺជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ ទាំងមូលនិងប្រជាជនទាំងមូល

នេះជាឃុំគំរូសម្រេចបានស្តង់ដារជនបទថ្មី ដែលជាឃុំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវចលនា "ប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិក្នុងតំបន់ឃុំសាសនា" ដែលត្រូវបានរដ្ឋាភិបាលនិងក្រសួងនគរបាលវាយតម្លៃខ្ពស់។
  ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ថ្លែងមតិក្នុងពិធី (រូបថត៖ Nguyen Hung)  

នាព្រឹកថ្ងៃទី ១៥ សីហា ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានចូលរួមទិវាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិឆ្នាំ ២០២២ នៅឃុំ Viet Dan ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh។ នេះជាឃុំគំរូសម្រេចបានស្តង់ដារជនបទថ្មី ដែលជាឃុំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវចលនា "ប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិក្នុងតំបន់ឃុំសាសនា" ដែលត្រូវបានរដ្ឋាភិបាលនិងក្រសួងនគរបាលវាយតម្លៃខ្ពស់។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឱ្យខេត្ត Quang Ninh បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឲ្យ “ទិវាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិ” កាន់តែមានខ្លឹមសារ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពការងារនយោបាយ-សេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងតំបន់។

“យើងត្រូវកំណត់យ៉ាងច្បាស់នូវភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ គឺជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាពលរដ្ឋទាំងមូល ក្នុងនោះកម្លាំងនគរបាលជាស្នូល។ ទន្ទឹមជាមួយគ្នានោះ បន្តកែប្រែខ្លឹមសារ ទម្រង់បែបបទ និងវិធានការកសាង “ចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិ” ដើម្បីបំពេញតម្រូវការ និងភារកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សមស្របទៅនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែង តាមតំបន់នីមួយៗ នៅមូលដ្ឋាន។ ម្យ៉ាងវិញទៀត តភ្ជាប់ “ចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ” ជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ ដោយបក្ស រដ្ឋ ស្ថាប័ន អង្គភាព រណសិរ្សមាតុភូមិ អង្គការមហាជន និងអង្គការនយោបាយសង្គម បានដាក់ចេញដើម្បីបង្កើតភាពវិជ្ជមាន និងការរីកសុសសាយនៅក្នុងជីវភាពរបស់ប្រជាជននៅក្នុងតំបន់លំនៅដ្ឋាន"។

ក្នុងពិធីនេះ ឃុំ Viet Dan បានចុះហត្ថលេខាលើកិច្ចសន្យាប្រឡងប្រណាំងតាមចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិឆ្នាំ ២០២២ នៅក្នុងឃុំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top