• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពលីជីវិតនិងការលះបង់របស់វីរយុទ្ធជនពលី បានធ្វើឱ្យប្រវត្តិសាស្ត្រជាតិកាន់តែរុងរឿង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការពលីជីវិតនិងការលះបង់របស់បុព្វបុរសជំនាន់មុនៗ បានធ្វើឱ្យប្រវត្តិសាស្ត្រជាតិកាន់តែរុងរឿង ដោយលើកកម្ពស់ប្ញទ្ធានុភាព ចរិតលក្ខណៈ និងកម្លាំងរបស់ប្រទេសវៀតណាមនៅគ្រប់សម័យកាល។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNA

ក្នុងឱកាសខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ឆ្នាំ ១៩៤៧- ២៧ កក្កដា ឆ្នាំ ២០២៦) អគ្គលេខា​បក្ស ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម បានផ្ញើលិខិតមួយច្បាប់ទៅកាន់វីរអ្នក​ម្តាយវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម យុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញាតិរបស់យុទ្ធជនពលី អតីតយុទ្ធជន អតីតមន្ត្រី​នគរបាលប្រជាជន អតីតយុវជនស្ម័គ្រចិត្ត អ្នកដែលចូលរួមក្នុងការតស៊ូសង្គ្រោះជាតិ និងជនមានគុណូបការៈចំពោះបដិវត្តន៍។

នៅក្នុងលិខិតនោះ លោកអគ្គលេខា​បក្ស ប្រធាន​រដ្ឋ​ តូ ឡឹម បានសង្កត់ធ្ងន់ថា ការពលីជីវិតនិងការលះបង់របស់​បុព្វបុរសជំនាន់មុនៗ បានធ្វើឱ្យប្រវត្តិសាស្ត្រជាតិកាន់តែរុងរឿង ដោយលើកកម្ពស់ប្ញទ្ធានុភាព ចរិតលក្ខណៈ និងកម្លាំងរបស់ប្រទេសវៀតណាម​នៅ​គ្រប់សម័យកាល។ ការដឹងគុណគឺជាប្រពៃណីរាប់ពាន់​ឆ្នាំរបស់ប្រជាជនវៀតណាម ហើយវិធីដ៏មានអត្ថន័យបំផុតដើម្បីរំលឹកដល់អ្នកដែលបានពលីជីវិតនិងលះបង់ទាំងនោះ គឺបន្តថែរក្សាសមិទ្ធផលនៃបដិវត្តន៍ និងកសាងប្រទេសវៀតណាមដ៏សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។ លោក​អគ្គលេខា​បក្ស ប្រធាន​រដ្ឋ បានស្នើថា ត្រូវបន្តអនុវត្តន៍ការ​ងារតបស្នងសង់គុណតាមរយៈការគាំទ្រ និងគោលនយោបាយអនុគ្រោះជាក់​ស្តែង​។

ក្នុងឱកាសនេះ លោកអគ្គលេខា​បក្ស ប្រធាន​រដ្ឋ​ តូ ឡឹម បានលើក​សរសើរ​ដល់​កងកម្លាំងដែលកំពុងអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណ​អដ្ឋិធាតុ​យុទ្ធជន​ពលី» ផងដែរ​៕​

តាម​ vovworld.vn/km-KH

វៀតណាមស្នើទិសដៅជាច្រើនដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

វៀតណាមស្នើទិសដៅជាច្រើនដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក។

Top