• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រជែងដណ្ដើមគ្នានៅសមុទ្រខាងកើតគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី

នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ នៅ ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមក្នុងឱកាស រំលឹកខួប ៧ ឆ្នាំ តុលាកាអាជ្ញាកណ្ដាលនៃករណីបណ្ដឹងសមុទ្រខាងកើតចេញសាល ក្រមចុងក្រោយ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)

គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺ ការប្រជែងដណ្ដើមគ្នានៅសមុទ្រខាង កើតរវាងភាគីពាក់ព័ន្ធគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពដំណើរការការទូត និងច្បាប់រួមចំណែកដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang នៅថ្ងៃទី ១៥ កក្កដា នៅរដ្ឋធានីហាណូយ នៅ ពេលឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមក្នុងឱកាស រំលឹកខួប ៧ ឆ្នាំ តុលាកាអាជ្ញាកណ្ដាលនៃករណីបណ្ដឹងសមុទ្រខាងកើតចេញសាល ក្រមចុងក្រោយ។

ក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្រប តាមច្បាប់អន្តរជាតិ និងសិទ្ធិស្របច្បាប់របស់វៀតណាមចំពោះតំបន់សមុទ្រដែលត្រូវ បានកំណត់ដោយអនុលោមតាម UNCLOS៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top