• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រកួតជើងឯក U២៣ អាស៊ី ឆ្នាំ២០២២ ៖ វៀតណាមចែកពិន្ទុជាមួយកូរ៉េខាងត្បូង

បន្ទាប់ពីការប្រកួតបើកឆាកវគ្គជម្រុះនៃពូល C ក្នុងការប្រកួតជើងឯក U២៣ អាស៊ី ដោយលទ្ធផល ២-២ ស្មើនឹងក្រុម U២៣ថៃ នាយប់ថ្ងៃទី ៥ ខែមិថុនា នៅប្រទេសអ៊ូសបេគីស្ថាន ក្រុមបាល់ទាត់ U២៣ វៀតណាម មានការប្រកួតលើកទីពីរជាមួយក្រុម U២៣ កូរ៉េខាងត្បូង។
  ក្រុមបាល់ទាត់ U២៣ វៀតណាម។ (រូបថត៖ Ngoc Duy)  

នៅនាទី៦៣ កីឡាករបម្រុង Cho Young-Wook រកបានគ្រាប់បាល់បើកឆាកបញ្ជូលទីសម្រាប់ក្រុម U២៣ កូរ៉េខាងត្បូង។ ក្រុម U២៣ វៀតណាម រកបានគ្រាប់បាល់តាមស្មើនៅនាទី ៨៣ ដោយកីឡាករ Vu Tien Long។ ១-១ គឺជាលទ្ធផលចុងក្រោយនៃការប្រកួត។

ដោយទទួលបាន ២ ពិន្ទុបន្ទាប់ពីការប្រកួតចំនួនពីរលើក ក្រុម U២៣ វៀតណាមមានឱកាសឈានចូលវគ្គបន្ទាប់។ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ ក្រុមU២៣ វៀតណាមនឹងជួបជាមួយ U២៣ ម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top