ព័ត៌មាន
ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២៤៖ បេក្ខជនទាំងពីរបានបញ្ជាក់ពីការចូលរួមសម័យជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៨ ខែសីហា អតីតប្រធានាធិបតី លោក Donald Trump បានសម្តែងពីបំណងចង់មានសម័យជជែកដេញដោលចំនួនពីរបន្ថែមទៀតនៅថ្ងៃទី ៤ ខែកញ្ញានិងថ្ងៃទី ២៥ ខែកញ្ញា ដែលនឹងផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Fox និង NBC ។
នៅលើបណ្តាញសង្គម X លោកស្រីអនុប្រធានាធិបតី Harris បានបង្ហាញការទន្ទឹងរង់ចាំសម្រាប់ការជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញា ហើយអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការជជែកដេញដោលជាបន្ទាប់៕





