• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលបន្តស្ដារឡើងវិញ

ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមបានកើនឡើងដល់ ២៧,២% បើធៀបនឹងខែតុលា ដោយសម្រេចបានទឹកប្រាក់ជាង៥១លានដុល្លាអាមេរិក។

យោងតាមសភាពាណិជ្ជកម្មវៀតណាមប្រចាំអ៊ីស្រាអែលបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះសម្រេចបានទឹកប្រាក់ប្រមាណ ៧០០ លានដុល្លាអាមេរិក។ ក្នុង ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមបានកើនឡើងដល់ ២៧,២% បើធៀបនឹងខែតុលា ដោយសម្រេចបានទឹកប្រាក់ជាង៥១លានដុល្លាអាមេរិក។ មុខទំនិញនាំចេញសំខាន់ៗភាគច្រើនសុទ្ធតែកើនឡើងយ៉ាងខ្លាំងដូចជា កាហ្វេ ស្បែកជើង គ្រាប់ស្វាយចន្ទី ទូរស័ព្ទនិងគ្រឿងបន្លាស់ ជលផល និងទំនិញវាយនភណ្ឌ ជាដើម។

ទោះបីជាប្រឈមនឹងជម្ងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែ ទំហំនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលក្នុងឆ្នាំ២០២០ ត្រឹមតែរងការថយចុះស្រាល បើប្រៀបធៀបនឹងកម្រិត ៧៧៤ លានដុល្លាអាមេរិកនៃឆ្នាំមុន។ នេះត្រូវបានចាត់ទុកថា ជាចំណុចភ្លឺក្នុងសកម្មភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទដែលស្ថានភាពទីផ្សារអ៊ីស្រាអែលមានការវិវឌ្ឍន៍និងការលំបាកជាច្រើន ដោយសារអស្ថិរភាពសន្តិសុខនយោបាយ និងផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីជម្ងឺរាតត្បាត។

គួរជម្រាបថា ទោះបីជាអ៊ីស្រាអែលត្រឹមតែមានចំនួនប្រជាជនសរុបប្រមាណ៩,៣លាននាក់ និងក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងជាទីផ្សារនាំចេញធំទី៣របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមនិងតួរគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top