• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញផ្លែឈើនិងបន្លែសម្រេចបានតម្លៃលើសពី ១ ពាន់លានដុល្លារអាមេរិករយៈពេលបីខែជាប់ៗគ្នា

ប្រទេសចិននៅតែជាទីផ្សារនាំចូលផ្លែឈើនិងបន្លែធំបំផុតរបស់វៀតណាម បន្ទាប់មកគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ការនាំចេញផ្លែឈើនិងបន្លែសម្រេចបានតម្លៃលើសពី ១ ពាន់លានដុល្លារអាមេរិករយៈពេលបីខែជាប់ៗគ្នា។ (រូបភាព៖ VNA)

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ការនាំចេញផ្លែឈើនិងបន្លែក្នុងខែកញ្ញាសម្រេចបានជិត ១,២ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យតម្លៃនាំចេញសរុបនៃវិស័យនេះក្នុងរយៈពេល ៩ ខែកន្លងមក ឈានដល់ជិត ៧,៣៥ ពាន់លានដុល្លារអាមេរិក។ នេះជាខែទីបីជាប់ៗគ្នាដែលការនាំចេញផ្លែឈើនិងបន្លែបានលើសពី ១ ពាន់លានដុល្លារអាមេរិក។ ប្រទេសចិននៅតែជាទីផ្សារនាំចូលផ្លែឈើនិងបន្លែធំបំផុតរបស់វៀតណាម បន្ទាប់មកគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនៃការនាំចេញផ្លែឈើនិងបន្លែទៅកាន់ទីផ្សារចិនបានកើនឡើង ៣៨,៨% ទៅកាន់សហរដ្ឋអាមេរិកកើនឡើង ១៧,៩% និងទៅកាន់កូរ៉េខាងត្បូងកើនឡើង ៩,៧%។

ក្នុងចំណោមប្លុកទីផ្សារ ការនាំចេញផ្លែឈើនិងបន្លែទៅកាន់សហភាពអឺរ៉ុប (EU) មានកំណើនខ្លាំង។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ប្រទេសវៀតណាមបន្តជាប្រភពផ្គត់ផ្គង់ផ្លែឈើត្រូពិចកែច្នៃស៊ីជម្រៅនិងផលិតផលកសិកម្មពិសេស ដែលមានការរីកចម្រើនលឿនបំផុតនៅទីផ្សារនេះ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា

បន្ទាប់ពីពិធីស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក José Raúl Mulino រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ បានដំណើរការជំនួបពិភាក្សា។

Top