• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមក្នុងឆ្នាំនេះគ្រោងនឹងសម្រេចបានកំណត់ត្រាចំនួន ៥,៦ ពាន់លានដុល្លារអាមេរិក

សមាគមបន្លែ និងផ្លែឈើវៀតណាមបានព្យាករណ៍ថា ការនាំចេញផ្លែឈើ និងបន្លែក្នុងឆ្នាំនេះ គ្រោងនឹងសម្រេចបាន ៥,៥ - ៥,៦ ពាន់លានដុល្លារអាមេរិក។ នេះគឺជាកម្រិតកំណត់ត្រាសម្រាប់វិស័យនេះតាំងពីមុនមក។

សហគ្រាសបរទេសស្វែង​យល់​តំបន់​ដាំដើម​ទុរេន​ នៅ​ស្រុក​ Bao Lam (ខេត្ត  Lam Dong) ។ រូបថត៖ VNA

ក្នុងរយៈពេល ១១ ខែកន្លងទៅ ការនាំចេញផ្លែឈើ និងបន្លែសម្រេចបាន ៥,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។ ប្រទេសចិននៅតែជាទីផ្សារនាំចូលបន្លែនិងផ្លែឈើធំទីមួយរបស់វៀតណាម ដោយស្រូបយកសមាមាត្រ ៦៦% តាមពីក្រោយដោយសហរដ្ឋអាមេរិក កូរ៉េ និងជប៉ុន... ក្នុងទិសដៅផ្ទុយទៅវិញ បន្ទាប់ពីរយៈពេល ១១ ខែ វៀតណាមបាននាំចូលបន្លែ និងផ្លែឈើចំនួន ១,៧៧ ពាន់លានដុល្លារអាមេរិក ថយចុះ ៥,៨% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយ តំលៃអតិរេកពាណិជ្ជកម្មនៃការនាំចេញបន្លែ និងផ្លែឈើក្នុងរយៈពេល ១១ ខែកន្លងមកសម្រេចបាន ៣,៤ ពាន់លានដុល្លារអាមេរិក។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀត ណាមបានឲ្យដឹងថា ក្នុងរយៈពេល ២ ខែថ្មីៗនេះ ការនាំចេញផ្លែឈើ និងបន្លែមាន និន្នាការថយចុះ ដោយសាររដូវផ្លែទុរេននៅវៀតណាមបានកន្លងផុតទៅ។ មុននោះ ដោយឡែកមុខទំនិញទុរេន ក្នុងរយៈពេល ១០ ខែ តម្លៃនាំចេញសម្រេចបានជាង ២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន ហើយស្រូបយក ៤៣% នៃទំហំនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top