• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញតាម​រយៈ Amazon៖ ឱកាសដើម្បីនាំម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក

សន្និសីទនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២៦ ក្រោម​ប្រធានបទ "ត្រៀមខ្លួនរួចជាស្រេចដើម្បី​ហោះហើយ​ឡើង - កំណើនសកល" បាន​ប្រព្រឹត្តទៅនាថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហូជីមិញ។

ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍។ រូបថត៖ Huong Giang/VNA

យោងតាម Amazon Global Selling Vietnam ដែលជាអ្នករៀបចំសន្និសីទនេះ ការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកកំពុងក្លាយជាកម្លាំងចលករកំណើនថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល​នៅវៀតណាម។ ការស្រាវជ្រាវ​ថ្មីបំផុតដោយ Access Partnership (ក្រុមហ៊ុនប្រឹក្សាយោបល់ឈានមុខគេលើពិភពលោក ខាងបច្ចេកវិទ្យា និងគោលនយោបាយសាធារណៈ) លើសហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម ចំនួន ៣០០ ក្នុងវិស័យគ្រឿងសង្ហារឹម និងរចនា​ម៉ូដ បាន​បង្ហាញថា សហគ្រាសចំនួន ៩៣% បាន​ចាត់ទុកការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកជាកត្តាសំខាន់សម្រាប់កំណើននាពេលអនាគត ខណៈដែល ៩៦% ជឿជាក់ថា បណ្តាញនេះ​ជួយ​លើក​កម្ពស់​សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។

លោក Larry Hu នាយកប្រតិបត្តិ Amazon Global Selling ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជឿជាក់ថា កំណើននៃការនាំចេញរបស់វៀតណាមក្នុងរយៈពេលខាងមុខនឹងមិនត្រឹមតែអាស្រ័យលើទំហំនៃផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសមត្ថភាពក្នុងការកសាងម៉ាកយីហោ និងបង្កើតផលិតផលប្លែកៗទៀត​ផង។ សហគ្រាសវៀតណាមកាន់តែច្រើន​ឡើង កំពុងផ្លាស់ប្តូរពីតួរនាទីផលិតកម្មបែបប្រពៃណីទៅជាការច្នៃប្រឌិត ទាក់​ទងដោយផ្ទាល់ជាមួយ​អតិថិជន​នៅ​ទូទាំងពិភពលោក៕​

តាម​ vovworld.vn/km-KH/

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តដឹកនាំរបស់បក្ស

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្រ្តដឹកនាំរបស់បក្ស

នៅរសៀលថ្ងៃទី ៣ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈចាត់តាំងមជ្ឈិម អំពីការងារកសាងបក្សតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

Top