• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញដោយទាញយកអនុគ្រោះពីកិច្ចព្រមព្រៀង CPTPP ទើប​សម្រេចបាន ៤% តែប៉ុណ្ណោះ

បច្ចុប្បន្នសហគ្រាសវៀតណាមជាច្រើនមិនបានដឹងអំពីការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង ដូច្នេះហើយមិនទាន់បានទាញយកឧត្តមភាពឡើយ។

ចាំបាច់ត្រូវលើកកម្ពស់ការឃោសនានិងចាត់វិធានការដើម្បីផ្តល់ព័ត៌មានស៊ីជម្រៅអំពីកិច្ចព្រមព្រៀង CPTPP


យោងតាមសេចក្ដីជូនដំណឹងនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ អត្រានៃការទាញយកអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងសម្រាប់ទំនិញនាំចេញរបស់វៀតណាមនៅតែទាបនៅឡើយពោលគឺទើបសម្រេចបាន ៤% តែប៉ុណ្ណោះ។ នេះគឺជាសញ្ញាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងដែលសរឲ្យឃើញថាសមត្ថភាពអនុវត្តន៍ជាក់ស្ដែងនូវរាល់អត្ថប្រយោជន៍នាំចេញផ្ទាល់ពីកិច្ចព្រមព្រៀងនេះរបស់វៀតណាមគឺនៅមានកំហិត។ យោងតាមលោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្មនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា បច្ចុប្បន្នសហគ្រាស វៀតណាមជាច្រើនមិនបានដឹងអំពីការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀង ដូច្នេះហើយ មិនទាន់បានទាញយកឧត្តមភាពឡើយ។ ដូច្នេះហើយ នាពេលខាងមុខ ចាំបាច់ត្រូវជំរុញការឃោសនា ហើយចាត់វិធានការអំពីការផ្ដល់ព័ត៌មានស៊ីជម្រៅ លម្អិត និងមានប្រយោជន៍ថែមទៀតសំរាប់សហគ្រាសនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top