• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលរបស់វៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំងក្លា

យោងតាមក្រុមហ៊ុនភាគហ៊ុនធនាគារវិនិយោគនិងអភិវឌ្ឍន៍ (BSC) នៅឆ្នាំ ២០២១ តម្រូវការប្រើប្រាស់បានស្ទុះងើបឡើងតាមបណ្តាទីផ្សារនាំចេញហើយនឹងគាំទ្រដល់កំណើនផលិតផលជលផល។

ទិដ្ឋភាពកែច្នៃត្រីប្រាសម្រាប់នាំចេញនៅរោងចក្រមួយនៅខេត្ត Dong Thap (រូបថត៖ TTXVN)


ជាមួយនឹងការរំពឹងទុក លើផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ នឹង ថយចុះជាបណ្តើរៗ ហើយការគាំទ្រពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី បណ្តាញប្រើប្រាស់ សំខាន់នៃផលិត ផលជលផលរបស់វៀតណាមនឹងចាប់ផ្តើមដំណើរការឡើងវិញ ជួយបង្កើនកំណើនសម្រាប់វិស័យនេះ ក្នុងឆ្នាំ ២០២១។ យោងតាមក្រុមហ៊ុនភាគហ៊ុនធនាគារវិនិយោគនិងអភិវឌ្ឍន៍ (BSC) នៅឆ្នាំ ២០២១ តម្រូវការប្រើប្រាស់បានស្ទុះងើបឡើងតាមបណ្តាទីផ្សារនាំចេញហើយ នឹងគាំទ្រដល់កំណើនផលិតផលជលផល។

ចំណែកឯក្រុមហ៊ុនភាគហ៊ុន FPT ក៏បានចាត់ទុកថា វៀតណាមត្រូវបាន ព្យាករណ៍ថានឹងបន្តបង្កើនផលិតកម្មបង្កងនៅឆ្នាំ ២០២១ ដោយឈានដល់បរិមាណ ៧៣ ម៉ឺនតោន កើនឡើង ៤%។ ដូច្នេះការផ្គត់ផ្គង់បង្កងមានស្ថេរភាពហើយនឹងជាប្រៀបខ្លាំងសម្រាប់សហគ្រាសនាំចេញបង្កងវៀតណាម បន្តបង្កើនចំណែក ទីផ្សាររបស់ខ្លួនក្នុងទីផ្សារនាំចេញ។ ទន្ទឹមជាមួយគ្នានោះ ការនាំចេញបង្កងទៅទីផ្សារអឺរ៉ុប (ស្រូបយក ២១% នៃតម្លៃនាំចេញបង្កងសរុបរបស់វៀតណាម) ត្រូវបានរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងសកម្មពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយប្រៀបខ្លាំងរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួមនៃតំបន់ CLMV

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយប្រៀបខ្លាំងរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួមនៃតំបន់ CLMV

ដោយមានប្រធានបទ “តភ្ជាប់កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម៖ ពង្រីកសក្តានុពល ស្ថាបនាអនាគតប្រកបដោយវិបុលភាព” កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី១២ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

Top