• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul


ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye
ប្រព្រឹត្តទៅនៅទីក្រុង Seoul (VNA)
 

នាថ្ងៃទី​ ១១ ខែមិនា ឆ្នាំ២០១៧​ មនុស្សរាប់រយនាក់នៃភាគីប្រឆាំងនិងភាគីគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye​ បានធ្វើបាតុកម្មនៅរដ្ឋធានី Seoul។ ភាគីប្រឆាំងលោកស្រី  Park Geun-hye បានដំណើរការធ្វើបាតុកម្មលើកទី ២០ និងជាលើកចុងក្រោយនៅទីលាន Gwanghwamun នៅមជ្ឈមណ្ឌាលទីក្រុង Seoul​ ក្រោយរយៈពេល​ ៥ ខែដំណើរការធ្វើបាតុកម្មជាប្រចាំសប្តាហ៍។ បាតុករនានាបានអំពាវនាវឲ្យចាប់ឃុំខ្លួនលោកស្រី Park Geun-hye ព្រមទាំង ទាមទាឲ្យបញ្តេញចេញពីដំណែងចំពោះប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn ដែលជាអ្នកបដិសេធព្យាពេលធ្វើការស៊ើបអង្គេតឯករាជ្យចំពោះរឿងអាស្រូវនយោបាយ។ ក្នុងពេល នោះ ភាគីគាំទ្រលោកស្រី Park Geun-hye បានដំណើរការធ្វើបាតុកម្មនៅវិមាន Deoksu ហើយស្នើឲ្យតុលាការលុបចោលសាលក្រម។ បណ្ដាបាតុករបានឲ្យដឹងថា៖ គេនឹងបង្កើតឡើងគណៈបក្សនយោបាយថ្មីមួយសំដៅស្តារឡើងវិញយុត្តិធម៌ច្បាប់និង ប្រជាធិបតេយ្យ។ មានមនុស្សចំនួន ៧ សែននាក់បានចូលរួមការធ្វើបាតុកម្មលើក​នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតីស្នេហាជាតិ និងប្រពៃណីជាតិ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ «សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតីស្នេហាជាតិ និងប្រពៃណីជាតិ»

«សហគ្រិនវ័យក្មេងវៀតណាមត្រូវពង្រីកកម្លាំងយុវវ័យ ភាពខ្លៀវក្លា ស្មារតី ស្នេហាជាតិ និងប្រពៃណីជាតិកាន់តែខ្លាំងក្លា ហើយត្រួសត្រាយផ្លូវ និងលះបង់ក្នុងយុគ សម័យថ្មី»។

Top