• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការធ្វើចំណាកស្រុកទៅធ្វើការនៅឯបរទេស - ឱកាសនិងបញ្ហាប្រឈមចំពោះនារីវៀតណាម

នៅឯសិក្ខាសាលា បណ្ដាប្រតិភូបានចែករំលែកដំណោះស្រាយជាច្រើន ក៏ដូច ជាបានលើកឡើងពីបញ្ហាយេនឌ័រដ៏រស៊ើប ដើម្បីជួយគាំទ្រដល់នារីដែលធ្វើចំណាក ស្រុកទៅធ្វើការនៅក្រៅប្រទេស ក៏ដូចជាពេលត្រឡប់មកប្រទេសវៀតណាមវិញផងដែរ។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៩ ឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាព យេនឌ័រ និងការផ្ដល់សិទ្ធិដល់នារី (UN Women) បានរៀបចំសិក្ខាសាលាក្រោម ប្រធានបទ “ការធ្វើចំណាកស្រុកទៅធ្វើការនៅឯបរទេស - ឱកាសនិងបញ្ហាប្រឈម ចំពោះនារីវៀតណាម”។
នៅឯសិក្ខាសាលា បណ្ដាប្រតិភូបានចែករំលែកដំណោះស្រាយជាច្រើន ក៏ដូច ជាបានលើកឡើងពីបញ្ហាយេនឌ័រដ៏រស៊ើប ដើម្បីជួយគាំទ្រដល់នារីដែលធ្វើចំណាក ស្រុកទៅធ្វើការនៅក្រៅប្រទេស ក៏ដូចជាពេលត្រឡប់មកប្រទេសវៀតណាមវិញផង ដែរ។ លោកស្រី Nguyen Thi Minh Huong អនុប្រធានមជ្ឈិមសម្ព័ន្ធសមាគមនារីវៀត ណាមបានឲ្យដឹងថា៖ “សមាគមក៏បានចូលរួមផ្ដល់មតិយោបល់ និងធ្វើការបដិវាទសង្គមលើគោល នយោបាយ ច្បាប់ទាក់ទងនឹងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ សម្រប សម្រួលការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់នារីដែលទៅធ្វើការនៅបរទេស។ ដើម្បីចលនា ឃោសនា និងជួយគាំទ្រនារីដើម្បីធ្វើចំណាកស្រុកប្រកប ដោយសុវត្ថិភាព សមាគមក៏បានសហការជាមួយអង្គការក្នុងស្រុក និងបរទេសជាច្រើន អនុវត្តន៍សកម្មភាពជាច្រើនដើម្បីបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បង្ការទប់ ស្កាត់ការជួញដូរមនុស្ស ដោយផ្អែកលើសហគមន៍ ផ្តល់សេវាដំបូងដល់នារីចំណាក ស្រុកដែលធ្វើមាតុភូមិនិវត្តន៍ ហើយលើកកម្ពស់ការយល់ដឹងអំពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព និង ការឆ្លើយតបប្រកបដោយសុវត្ថិភាពសម្រាប់កម្មការិនីនៅ ពេលធ្វើចំណាកស្រុកផងដែរ”។
ក្នុងប៉ុន្មានឆ្នាំមកនេះ ពលករវៀតណាមមានវត្តមាននៅប្រទេស និងដែនដីជាង ៤០ ជុំវិញពិភពលោក រួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល លុបបំបាត់ភាព អត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ហើយនៅពេលត្រឡប់មកវិញ ក៏រួមចំណែកលើក កម្ពស់គុណភាពសម្រាប់កម្លាំងពលករ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top