លោកឧបនាយករដ្ឋមន្ត្រី Le
Thanh Long បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់លើការបង្ការជំងឺ
ដោយចាត់ទុកការបង្ការជំងឺជាគន្លឹះក្នុងការកាត់បន្ថយអំរេកព្យាបាល ទន្ទឹមនឹងនោះ
ការរក្សាបណ្តាញសុខភាពមូលដ្ឋានចុះដល់ថ្នាក់ឃុំ
បើទោះបីជាកំពុងស្ថិតក្នុងការរៀបចំរចនាសម្ព័ន្ធ និងបង្រួមក្បាលម៉ាស៊ីនក៏ដោយ។
វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងសកម្មភាពរបស់ WHO រួមដៃគ្នាដើម្បីគោលដៅលើកកំពស់សុខភាព
និងសុភមង្គលរបស់ប្រជាជនវៀតណាមនិងសហគមន៍អន្តរជាតិ។
រីឯខ្លួនវិញ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោក្នុងវិស័យថែទាំសុខភាព វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំវៀតណាម ក្នុងការកាត់បន្ថយថ្លៃសេវាថែទាំសុខភាពសម្រាប់ប្រជាជន ឆ្ពោះទៅរកការសម្រាកព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃជាសកលក្នុងដំណាក់កាល ២០៣០-២០៣៥។ លោកក៏បានសង្កត់ធ្ងន់ថា WHO ត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រវៀតណាមក្នុងការណែនាំអំពីគោលនយោបាយ លើកកំពស់សមត្ថភាពធនធានមនុស្សផ្នែកសុខភាព ទំនាក់ទំនងគោលនយោបាយ និងការគ្រប់គ្រងជំងឺ៕