• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់

នាពេលកន្លងមក វៀតណាមបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជាង ៦០០ដូស ជូនចំពោះភ្នាក់ងារការទូតនិងសមាជិកនៃអង្គការស្ថិតក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិរួមទាំងសាច់ញាត្តិរបស់ពួកគេទៀតផង។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឆ្លើយសំណួររបស់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិ (រូបថតៈ TTXVN)


នារសៀលថ្ងៃទី ២៤ ខែមិថុនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺរណែត ក្នុងការឆ្លើយតបទៅនឹងសំនួរមួយដោយស្នើរឲ្យជ្រាបពីការអត្ថាធិប្បាយរបស់វៀតណាមលើមតិដែលថា វៀតណាមមានការរើសអើងរវាងប្រជាជនវៀតណាមនិងជនបរទេសក្នុងការចាក់វ៉ាក់សាំង អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា ដោយមានគោលដៅឈានដល់ការគ្របដណ្ដប់ជាអតិបរមានៃមុខសញ្ញាចាក់វ៉ាក់សាំង ដោយសម្រេចបានភាពស៊ាំក្នុងសហគមន៍  តាមនោះ នាពេលកន្លងមក វៀតណាមបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជាង ៦០០ ដូស ជូនចំពោះភ្នាក់ងារការទូតនិងសមាជិកនៃអង្គការស្ថិតក្នុងប្រព័ន្ធនៃអង្គការសហប្រជាជាតិរួមទាំងសាច់ញាត្តិរបស់ពួកគេទៀតផង។

ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់និងជួយឧបត្ថម្ភដល់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅវៀតណាមដើម្បីទទួលបាននូវជីវភាពរស់នៅធម្មតាប្រកបដោយសុវត្ថិភាព ក៏ដូចជាទទួលបានការថែទាំសុខភាពនិងការព្យាបាលយ៉ាងសកម្មក្នុងករណីចាំបាច់។ វៀតណាមអះអាងថា ខ្លួនមិនរើសអើងក្នុងដំណើរការថែទាំសុខភាពនិងចាក់វ៉ាក់សាំងរវាងពលរដ្ឋវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងរស់នៅសិក្សានិងធ្វើការនៅវៀតណាមឡើយ។ ពលរដ្ឋបរទេសនឹងត្រូវបានផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ការចាក់វ៉ាក់សាំងនៅពេលដែលប្រទេសវៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ បន្ថែមទៀត ឆ្ពោះទៅគោលដៅបង្កើតភាពស៊ាំក្នុងសហគមន៍និងកំចាត់ចោលជំងឺរាតត្បាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top